ដូចដែលយើងខ្ញុំធ្លាប់បានជំរាបដល់លោកអ្នកដែលជាហ្វេនរបស់រោងភាពយន្ត លេជេនទាំងអស់គ្នាថា លេជេននឹងតែងតែផ្តល់នូវអ្វីដែលថ្មី ប្លែកនិងពិសេសៗជូនដល់លោកអ្នកជានិច្ច។ ឆាប់ៗនេះយើងនឹងមាន ការបើកដំណើរការសាកល្បងនៅសាខាថ្មីរបស់រោងភាពយន្តលេជេនគឺ លេជេន Eden Garden។ តើលោកអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ក្លាយជាអតិថិជនដំបូងដែលបានមកទទួលយកនូវបទពិសោធន៍ថ្មីតាមរយះការទស្សនារឿងនៅសាខាថ្មីរបស់យើង? ក្នុងឱកាសបើកដំណើរការសាកល្បងនៅសាខាថ្មីដែលជាសាខាទី5របស់រោងភាពយន្ត លេជេន Eden Garden នេះដែរយើងក៏មានជាប្រ៉ូម៉ូសិន និងកម្មវិធីពិសេសៗជាច្រើនដូចនេះ សូមកុំភ្លេចតាមដានទាំងអស់គ្នាតាមរយះ Facebook Page របស់រោងភាពយន្តលេជេនណា៎ ។ ដូច្នេះហើយ លោកអ្នកនៅចាំអីទៀត? ត្រៀមខ្លួនទៅទស្សនារឿងនៅលេជេន Eden Garden ដើម្បីទទួលយកបទពិសោធន៍ថ្មីទាំងអស់គ្នាណា៎!! ជួបគ្នាឆាប់ៗនេះ! អ្នកណាៗក៏ទៅលេជេនដែរ! #LetsGoLegend Click here to visit our official website: https://www.legend.com.kh